ថ្ងៃអង្គារ ២រោច ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២ វេលាម៉ោង ៨:០០ នាទីព្រឹក ឯកឧត្តមបណ្ឌិត ឈឹម សារ៉េត ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានលទ្ធកម្មសាធារណៈ បានដឹកនាំសហការីរៀបចំកិច្ចប្រជុំពិគ្រោះយោបល់ដើម្បីប្រមូលធាតុចូល ស្ដីពី "ការអនុវត្តកិច្ចព្រមព្រៀងសាជីវកម្មសម្រាប់មុខចំណាយជួលទីតាំងរៀបចំវគ្គបណ្ដុះបណ្ដាល កិច្ចប្រជុំ សិក្ខាសាលា និងសន្និសីទ ចំណាយទិញសំបុត្រយន្តហោះ និងចំណាយជួសជុលរថយន្ត សម្រាប់រដ្ឋបាលថ្នាក់ជាតិជូនក្រសួង ស្ថាប័ន អង្គភាពថវិកា សហគ្រាសសាធារណៈ គ្រឹះស្ថានសាធារណៈរដ្ឋបាល និងក្រុមហ៊ុន/សហគ្រាសពាក់ព័ន្ធ" តាមរយៈ Online ដោយប្រើប្រាស់កម្មវិធី Zoom ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត ហ៊ីវ សុវណ្ណ រដ្ឋលេខាធិការ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។

  • ប្រភេទព័ត៌មាន និងព្រឹត្តិការណ៍ ៖ កិច្ចប្រជុំ
  • ទីកន្លែងព័ត៌មាន និងព្រឹត្តិការណ៍ ៖ កម្ពុជា

ថ្ងៃសុក្រ ១រោច ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២២ ឯកឧត្តមបណ្ឌិត ឈឹម សារ៉េត ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានលទ្ធកម្មសាធារណៈ អមដោយថ្នាក់ដឹកនាំអគ្គនាយកដ្ឋាន និងមន្ត្រីជំនាញពាក់ព័ន្ធ បានជួបប្រជុំពិភាក្សាជាមួយតំណាងសហភាពអឺរ៉ុប (EU) និងជំនាញការអន្តរជាតិសម្រាប់ជួយរៀបចំវិសោធនកម្មច្បាប់ស្តីពីលទ្ធកម្មសាធារណៈ តាមរយៈប្រព័ន្ធ Zoom ដើម្បីពិនិត្យពិភាក្សាពាក់ព័ន្ធនឹងវឌ្ឍនភាពនៃការធ្វើវិសោធនកម្មច្បាប់ស្តីពីលទ្ធកម្មសាធារណៈ។

  • ប្រភេទព័ត៌មាន និងព្រឹត្តិការណ៍ ៖ កិច្ចប្រជុំ
  • ទីកន្លែងព័ត៌មាន និងព្រឹត្តិការណ៍ ៖ កម្ពុជា

ថ្ងៃព្រហស្បតិ៍ ១២កើត ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង ៩ព្រឹក ឯកឧត្តមបណ្ឌិត ឈឹម សារ៉េត ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានលទ្ធកម្មសាធារណៈបានដឹកនាំកិច្ចប្រជុំបន្តពិភាក្សាលើសេចក្ដីព្រៀងប្រកាសស្ដីពីការអនុវត្តកិច្ចព្រមព្រៀងសាជីវកម្មសម្រាប់មុខចំណាយជួលទីតាំង ចំណាយទិញសំបុត្រយន្ដហោះ និងចំណាយជួសជុលរថយន្ដសម្រាប់រដ្ឋបាលថ្នាក់ជាតិ តាមរយៈ Online ដោយប្រើប្រាស់កម្មវិធី Zoom មានសមាជិកសមាជិកាចូលរួមសរុបប្រមាណ ៥០នាក់។

  • ប្រភេទព័ត៌មាន និងព្រឹត្តិការណ៍ ៖ កិច្ចប្រជុំ
  • ទីកន្លែងព័ត៌មាន និងព្រឹត្តិការណ៍ ៖ កម្ពុជា

ថ្ងៃចន្ទ ៩កើត ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២១ ឯកឧត្តម ហួត វឌ្ឍនា និងលោក ជុំ ភក្ត្រា បានចូលរួមកិច្ចប្រជុំកម្រិតថ្នាក់ដឹកនាំ ដើម្បីពិនិត្យនិងពិភាក្សាអំពីការរៀបចំផែនការថវិកាឆ្នាំ២០២២ ក្រោមកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ តាមរយៈប្រព័ន្ធវីដេអូអនឡាញ Zoom  ដែលកិច្ចប្រជុំនេះដឹកនាំដោយឯកឧត្តម យ៉ែត វីណែល អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការរងនៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ។

  • ប្រភេទព័ត៌មាន និងព្រឹត្តិការណ៍ ៖ កិច្ចប្រជុំ
  • ទីកន្លែងព័ត៌មាន និងព្រឹត្តិការណ៍ ៖ កម្ពុជា

ថ្ងៃចន្ទ ៩កើត ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២១ ឯកឧត្តម សេង ស្រេង អគ្គនាយករង នៃអគ្គនាយកដ្ឋានលទ្ធកម្មសាធារណៈ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិត ឈឹម សារ៉េត ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានលទ្ធកម្មសាធារណៈបានដឹកនាំកិច្ចប្រជុំពិភាក្សាលើការអនុវត្តអនុស្សារណៈនៃការយោគយល់គ្នាជាមួយធនាគារពាណិជ្ជដៃគូ ដែលបានចុះអនុស្សារណៈជាមួយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ សម្រាប់ប្រតិបត្តិការប្រាក់កក់ធានាការដេញថ្លៃ និងប្រាក់កក់ធានាការអនុវត្តកិច្ចសន្យា ដោយមានការចូលរួមពីឯកឧត្តម វង្ស រ៉ូដាវុឍ ទីប្រឹក្សាក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុអមអគ្គនាយកដ្ឋានលទ្ធកម្មសាធារណៈ តំណាងអគ្គនាយកដ្ឋានរតនាគារជាតិ មន្ត្រីជំនាញនៃអគ្គនាយកដ្ឋានលទ្ធកម្មសាធារណៈ និងតំណាងធនាគារពាណិជ្ជដៃគូ។ កិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណងពិភាក្សានិងជម្រាបជូនអំពីលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធសម្រាប់អនុវត្តអនុស្សារណៈនៃការយោគយល់គ្នា ក៏ដូចជាដោះស្រាយបញ្ហាប្រឈមនានាលើប្រតិបត្តិការប្រាក់កក់ធានាការដេញថ្លៃនិងប្រាក់កក់ធានាការអនុវត្តកិច្ចសន្យាដែលធនាគារពាណិជ្ជដៃគូជួបប្រទះ និងសំណូមពរនានារបស់ធនាគារពាណិជ្ជដៃគូផងដែរ។

  • ប្រភេទព័ត៌មាន និងព្រឹត្តិការណ៍ ៖ កិច្ចប្រជុំ
  • ទីកន្លែងព័ត៌មាន និងព្រឹត្តិការណ៍ ៖ កម្ពុជា

ថ្ងៃព្រហស្បតិ៍ ៥កើត ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២១ ឯកឧត្តមបណ្ឌិត ឈឹម សារ៉េត ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានលទ្ធកម្មសាធារណៈបានដឹកនាំកិច្ចប្រជុំពិនិត្យពិភាក្សាលើសេចក្ដីព្រៀងប្រកាសស្ដីពីការអនុវត្តកិច្ចព្រមព្រៀងសាជីវកម្មសម្រាប់មុខចំណាយជួលទីតាំង ចំណាយទិញសំបុត្រយន្ដហោះ និងចំណាយជួសជុលរថយន្ដសម្រាប់រដ្ឋបាលថ្នាក់ជាតិ តាមរយៈ Online ដោយប្រើប្រាស់កម្មវិធី Zoom មានសមាជិកសមាជិកាចូលរួមសរុបប្រមាណ ៥០នាក់។

  • ប្រភេទព័ត៌មាន និងព្រឹត្តិការណ៍ ៖ កិច្ចប្រជុំ
  • ទីកន្លែងព័ត៌មាន និងព្រឹត្តិការណ៍ ៖ កម្ពុជា

ថ្ងៃព្រហស្បតិ៍ ២រោច ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១ ឯកឧត្តម ង៉ាន់ ភិរម្យ អគ្គនាយករងនៃអគ្គនាយកដ្ឋានលទ្ធកម្មសាធារណៈ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឈឹម សារ៉េត ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានលទ្ធកម្មសាធារណៈបានដឹកនាំសហការីរៀបចំកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តកិច្ចលទ្ធកម្ម៩ខែដើមឆ្នាំ២០២១ និងណែនាំអំពីការរៀបចំផែនការលទ្ធកម្មឆ្នាំ២០២២ តាមរយៈ Online ដោយប្រើប្រាស់កម្មវិធី Zoom ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម ហ៊ីវ សុវណ្ណ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។

  • ប្រភេទព័ត៌មាន និងព្រឹត្តិការណ៍ ៖ កិច្ចប្រជុំអន្តរក្រសួង
  • ទីកន្លែងព័ត៌មាន និងព្រឹត្តិការណ៍ ៖ កម្ពុជា

ថ្ងៃពុធ ១រោច ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១ ឯកឧត្តម ង៉ាន់ ភិរម្យ អគ្គនាយករងនៃអគ្គនាយកដ្ឋានលទ្ធកម្មសាធារណៈ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឈឹម សារ៉េត ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានលទ្ធកម្មសាធារណៈបានដឹកនាំសហការីរៀបចំកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តកិច្ចលទ្ធកម្ម៩ខែដើមឆ្នាំ២០២១ និងណែនាំអំពីការរៀបចំផែនការលទ្ធកម្មឆ្នាំ២០២២ តាមរយៈ Online ដោយប្រើប្រាស់កម្មវិធី Zoom ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម ហ៊ីវ សុវណ្ណ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។

  • ប្រភេទព័ត៌មាន និងព្រឹត្តិការណ៍ ៖ កិច្ចប្រជុំអន្តរក្រសួង
  • ទីកន្លែងព័ត៌មាន និងព្រឹត្តិការណ៍ ៖ កម្ពុជា